វត្តមុនីរង្សីសិរីវរារាម ស្វាយពក ចាត់កម្មវិធីប្រឡងពុទ្ធិកបឋមសិក្សា (ខេមរភាសា) ក្នុងវិស្សមកាល ៣ ខែ ពីការសិក្សាភាសាវៀតណាម ថ្ងៃ ១ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព. ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា គ.ស. ២០២៥ កុមារា កុមារី ជិត ២០០ នាក់ មកសិក្សាអក្សរសាស្រ្តខ្មែរ តាមវត្តអារាមនិយាយរួម និយាយដោយឡែក ចំពោះវត្តស្វាយពក បើកសាលារាល់ឆ្នាំ តាំងពីពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកសិក្សាបឋមភូមិ មិនដែលខកខានឆ្នាំណា នេះជាកម្លាំងទឹកចិត្តព្រះឧបជ្ឈាយ៍ ជាព្រះចៅអធិការ និងព្រះអាចារ្យ លោកគ្រូ អ្នកគ្រូ មួយអន្លើដោយពុទ្ធបរិស័ទ រួមចំណែកឧបត្ថម្ភបច្ច័យ ៤ ដល់ព្រះសង្ឃ និងយុវជនអ្នកសិក្សា។ ដើម្បីបណ្តុះបណ្តាល ពង្រីកពង្រឹង ដល់កុមារជំនាន់ក្រោយ ឱ្យបានសិក្សាពី អក្សរសាស្ត្រ ភាសាសាស្រ្ត វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងព្រះពុទ្ធសាសនាខ្មែរក្រោម។