ពិធីបញ្ចុះគ្រឹះសាលាពុទ្ធិកសិក្សាបាលី-ខ្មែរ ក្រោមអធិបតីភាព នៃព្រះឧបជ្ឈាយ៍ ឋានសម្បន្នោ ថាច់ កឿង ជាព្រះចៅអធិការវត្តមុនីរង្សីសិរីវរារាម ស្វាយពក និងជាមគ្គុទ្ទេសស្ថាបនាសាលាពុទ្ធិកសិក្សា ២ជាន់ មាន ១០ បន្ទប់ ទទឹង ១១,៥ ម៉ែត្រ បណ្តោយ ៤២ ម៉ែត្រ រួមជាមួយព្រះសង្ឃនិងគណៈកម្មការតាញោមវត្ត ចាប់ផ្តើមស្ថាបនា នៅថ្ងៃពុធ ៥ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ៣០ កក្កដា គ.ស. ២០២៥ មានការឧបត្ថម្ភពី ១. គ្រួសារនាង កៀង ណារិន្ទ អ្នក ឡឹម ស៊ុយ កូនតាញោមវត្ត កៀង បៃ យាយ សារី កសាងមួយបន្ទប់ ៣០.០០០ ដុល្លារ នៅសហរដ្ឋអាមេរិក។ ២. អន្ទិត គោង នាង វណ្ណ និង គ្រួសារ នាង ម៉ីសាង កសាងមួយបន្ទប់ ៣០.០០០ ដុល្លារ សហរដ្ឋអាមេរិក។ ៣. គ្រួសារនាង វិន និងគ្រួសារ នាង វ៉ាន់ស៊ី កូនតា ហាយ ហៅវ៉ើន នៅសហរដ្ឋអាមេរិក កសាងមួយបន្ទប់ ៣០.០០០ ដុល្លារ។ ៤. គ្រួសារ អ្នក ថាច់ រ៉ា នាង ឡុង សម្បូរណ៍ កូនគ្រូឡុង មីងថម នៅសហរដ្ឋអាមេរិក កសាងមួយបន្ទប់ ៣០.០០០ ដុល្លារ រួមជាមួយពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស។ ពុទ្ធពរ ៤ ប្រការ ចូរកើតមានដល់ពុទ្ធបរិស័ទគ្រប់គ្នាកុំបីខាន។
បញ្ចុះបឋមសិលាសាលាពុទ្ធិកសិក្សាវត្តស្វាយពក