ថ្ងៃចន្ទ ១៥ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា គ្រិស្តសករាជ ២០២៥ ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តស្វាយពក តែងតែរាប់បាត្រជាទន្លាប់រាប់បាត្រក្នុងពិធីបុណ្យធំ ៗ ពីរគឺ បុណ្យភ្ជុំបិណ្ឌ ១, បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ១ ។ ចំណែកឆ្នាំនេះញាតិញោមពុទ្ធបរិស័ទស្រុះស្រួលបបួលគ្នា រាប់បាត្រព្រះសង្ឃថ្ងៃភ្ជុំបិណ្ឌ យកមគ្គផល កុសលផលបុណ្យ ដើម្បីឧទ្ទិសជូនបុព្វជនគ្រប់ជំនាន់ ដែលចែកស្ថានទៅកាន់បរលោក មួយចំណែកទៀត សូមសេចក្តីសុខសេចក្តីចម្រើន កើតមានដល់គ្រួសារសាច់ញាតិ ហើយដើម្បីសាងជាស្ពានទុកឈានទៅមុខ ព្រោះថា ទ្រព្យទាំងឡាយ សំខាន់តែពេលបច្ចុប្បន្ន តែអនាគតឥតមានខ្លឹមសារ សមដូចពុទ្ធភាសិតថា "ធនំ អសារំ សារិមំ កាតព្វំ ទ្រព្យជារបស់ឥតខ្លឹមសារ តែអ្នកមានបញ្ហាអាចធ្វើទ្រព្យមានខ្លឹមសារបាន" ពុទ្ធបរិស័ទព្យាយាមរងចាំទន្ទឹងថ្ងៃភ្ជុំនេះមកដល់ ដើម្បពីមានឱកាសបានធ្ចើបុណ្យសុន្ទរ៍ទាន សន្សំទុកទៅជាតិមុខ ព្រោះថា ជីវិតឥតទៀងទាត់ទេ ចាស់ឈឺស្លាប់ទៅក៏អត់ប្រយោជន៍ ជាមិនខាន "ជិវិតំ អសារំ សារិមំ កាតព្វំ ជិវិតនេះឥតខ្លឹមសារ តែអ្នកមានបញ្ញាអាចធ្វើជីវិតនេះឲ្យមានខ្លឹមសារ បាន" ប្រសិនបើយើងមិនប្រញាប់ជញ្ជូនកំណប់ចេញទេ គង់មានថ្ងៃភ្លើងឆាបឆេះចោលទៅទទេ បិដកលេខ ៤១ ទំព័រ ១៣៥ កាលបើផ្ទះ ត្រូវភ្លើងឆេះ ជនម្ចាស់ផ្ទះ តែងតែជញ្ជូន ភាជន៍ណា ចេញផុត (អំពីផ្ទះ) ឬទ្រព្យណា ក្នុងផ្ទះនោះ (ដែលគេជញ្ជូនចេញហើយ) ភ្លើងឆេះមិនបាន ទ្រព្យនោះ រមែងបានជា ប្រយោជន៍ របស់គេ យ៉ាងណា សត្វលោក ដែលត្រូវភ្លើងគឺជរា នឹងមរណៈ ឆាបឆេះ គួរប្រញាប់ ជញ្ជូន ចេញឱ្យផុត (អំពីផ្ទះគឺរាងកាយ) ដោយការឱ្យទាន (ព្រោះថា) ទាន ដែលគេឱ្យហើយ ឈ្មោះថា បានជញ្ជូន ដោយល្អ ក៏យ៉ាងនោះឯង ។
- ទំព័រដើម
- ត្រៃបិដក
- _បិដកខ្មែរ
- __វិន័យបិដក
- __សុត្តន្តបិដក
- __អភិធម្មបិដក
- _បិដកថៃ
- __វិន័យបិដក
- __សុត្តន្តបិដក
- __អភិធម្មបិដក
- _បិដកអង់គ្លេស
- __វិន័យបិដក
- __សុត្តន្តបិដក
- __អភិធម្មបិដក
- ព័ត៌មានដែលផ្សាយ
- ប្រវត្តិចៅអធិការ
- _ប្រវត្តិទី ១ ដល់ ទី ៥
- __ទី ១. ថាច់ ច័ន្ទ
- __ទី ២. ថាច់ រស់
- __ទី ៣. ថាច់ ឈុន
- __ទី ៤. ថាច់ កែវ
- __ទី ៥. ថាច់ គង់
- _ប្រវត្តិទី ៦ ដល់ទី ១០
- __ទី ៦. គឹម កៅ
- __ទី ៧. គឹម ភាជន៍
- __ទី ៨. ថាច់ សួស្តិ៍
- __ទី ៩. ថាច់ សួន
- __ទី ១០. ថាច់ ឈូក
- _ប្រវត្តិទី ១១ - ទី ១៥
- __ទី ១១. ថាច់ ព្រេង
- __ទី ១២. គាង ព្រហ្ម
- __ទី ១៣. គាង ជ័យ
- __ទី ១៤. ថាច់ បុប្ផ
- __ទី ១៥. ថាច់ ហៀង
- _ប្រវត្តិទី ១៦ - ទី ២០
- __ទី ១៦. ថាច់ វង
- __ទី ១៧ ថាច់ គឹង
- __ទី ១៨. គឹម យ៉ាន
- __ទី ១៩. ថាច់ ហ្មែត
- __ទី ២០. គឹម ថោន
- _ប្រវត្តិទី ២១ - ទី ២៤
- __ទី ២១.ថាច់ យ៉ែន
- __ទី ២២. ថាច់ ទឹម
- __ទី ២៣. ថាច់ យ៉ៀន
- __ទី ២៤. ថាច់ កឿង
- ទំនាក់ទំនង
- _Facebook ឧបជ្ឈាយ៍
- _Facebook វត្តស្វាយពក
- ប្រវត្តិវត្ត






