វត្តស្វាយពក

កម្មវិធីប្រឡងឆមាសវត្តស្វាយពក

    វត្តមុនីរង្សីសិរីវរារាម ស្វាយពក ចាត់កម្មវិធីប្រឡង ឆ មាស នៅថ្ងៃសៅរ៍ ១២ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ០៤ ខែតុលា គ្រិស្តសករាជ ២០២៥ ដើម្បីសាកល្បងចំណេះដឹងសិស្សានុសិស្ស ដែលបានសិក្សាអប់រំអស់រយៈកាល ៦ ខែប្លាយ តាមការឯកភាពតាមសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក-ខេត្ត អនុញ្ញាត ឲ្យបើកបវេសនកាល ចាប់ផ្តើមពីថៃ្ង  រោច ខែពិសាខ រហូតដល់ថ្ងៃចេញវស្សា។ ហើយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក-ខេត្ត កំណត់ឱ្យមានការប្រឡងឆមាស គ្រប់វត្តទូទៅទាំងស្រុក-ខេត្ត ដោយឡែក វត្តស្វាយពក ក៏បានចាត់ប្រឡងតាមបរិច្ឆេទ របស់សមាគមដែរ ដើម្បីស្ទង់ចំណេះដឹងរបស់សិស្សានុសិស្ស ដែលខំស្វាធ្យាយសូត្ររៀនតាំងពីខែវិសាខ មកដល់ពេលនេះ ថាតើចំណេះដឹងសិស្សបានកម្រិតណា ទាំងផ្នែកខាងចរិយាសម្បត្តិ និង វិជ្ជាសម្បតិ្តរបស់សមណសិស្ស យុវសិស្ស និង យុវតីសិស្ស វត្តស្វាយពក បើកសាលាថ្នាក់ស្រុកបាន ២ បន្ទប់ សាលាពុទ្ធិកសិក្សាបឋមភូមិឆ្នាំទី ១ និង សាលាពុទ្ធិកសិក្សាបឋមភូមិឆ្នាំទី ៣ ។ ប្រកាសលទ្ធផលរាត្រិថ្ងៃអង្គារ ១៥ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ៧ តុលា គ.ស. ២០២៥ 

គណៈអាចារ្យបង្រៀនពុទ្ធិកសិក្សាបឋមភូមិប្រជុំត្រៀមប្រឡង
គណៈមេប្រយោគជួបជុំដើម្បីត្រៀមប្រឡងចេញព្រះវស្សាថ្ងៃដំបូង





แสดงความคิดเห็น (0)
ใหม่กว่า เก่ากว่า