វត្តស្វាយពក

ពិធីប្រតិស្ឋានព្រះអាចារ្យបង្រៀន វត្តស្វាយពក

 វត្តស្វាយពក នៅរាត្រីថ្ងៃពុធ ១៥ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា គ្រិស្តសករាជ ២០២៦ ជាថ្ងៃបវារណាចូលព្រះវស្សារបស់ព្រះសង្ឃ តាមទម្លាប់ព្រះពុទ្ធសាសនា ។ ព្រះឧបជ្ឈាយ៍ ឋានសម្បន្នោ ថាច់ កឿង ជាព្រះចៅអធិការ វត្តស្វាយពក មួយអន្លើ ដោយគណៈកម្មការ លោកអាចារ្យ តាញោមវត្តជាដើម បាននឹងចាត់តាំងពិធី ប្រតិស្ឋានព្រះអាចារ្យ ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ ។ ជារៀងរាល់ឆ្នាំ ឱ្យតែព្រះសង្ឃសិក្សាចប់ថ្នាក់ ព្រះចៅអធិការ មួយអន្លើ ដោយគណៈកម្មការ ចាត់តាំងកម្មវិធីប្រតិស្ឋាន ព្រះអាចារ្យ ដែលមានចំណេះដឹងល្មមជួយបណ្តុះបណ្តាល កុលបុត្តជំនាន់ក្រោយបាន តែងតែប្រតិស្ឋានជានិច្ច។ វត្ថុបំណងគឺ ដើម្បីជួយបង្រៀនស្ម័គ្រចិត្ត បង្រៀនយកបុណ្យ ឥតមានប្រាក់កម្រៃ ដូចសាលា សកលទេ កូនចៅខ្មែរក្រោម មានចំណេះដឹង បានចេះអានចេះសរសេរ អក្សរសាស្រ្តជាតិខ្លួនឯងបណ្ណឹង ក៏ដោយសារ កម្លាំងវីរិយភាព នៃលោកគ្រូគ្រប់ជំនាន់ តាំងពីមុនរៀងមក លោកតែងជួយបង្រៀន ជួយអប់រំគ្នា យកតែបុណ្យ បែបនេះរៀងតមក នេះហើយជាការលះបង់ ទាំងចំណេះដឹង ទាំងពេលវេលា ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ជាដើម របស់ពួកគាត់ ។ ចំពោះពិធីចងដៃប្រតិស្ឋាន ព្រះអាចារ្យនៅរាត្រីនេះមាន ៤ ព្រះអង្គគឺ ព្រះអាចារ្យទី ១ ភិក្ខុ តឹង ហ៊ឹង, ព្រះអាចារ្យទី ២ ភិក្ខុ ព្រហ្មទិន្នោ គឹម ឡឹម, ព្រះអាចារ្យទី ៣ ភិក្ខុ ថាច់ សេន, ព្រះអាចារ្យទី ៤ ភិក្ខុ ថាច់សើង យ៉ៀង ។ ខាងក្រោមនេះជារូបភាព៖

ព្រះឧបជ្ឈាយ៍ ឋានសម្បន្នោ ថាច់ កឿង ជាព្រះចៅអធិការ វត្តស្វាយពក

ប្រតិស្ឋានព្រះអាចារ្យ តឹង ហ៊ឹង កំណើតគង់នៅវត្តបាយាម បង្រៀននៅវត្តស្វាយពក

ប្រតិស្ឋានព្រះអាចារ្យ ព្រហ្មទិន្នោ គឹម ឡឹម ជាអាចារ្យបង្រៀនវត្តស្វាយពក

ប្រតិស្ឋានព្រះអាចារ្យ ភិក្ខុ ថាច់ សេន ជាអាចារ្យបង្រៀនវត្តស្វាយពក

ប្រតិស្ឋានព្រះអាចារ្យ ភិក្ខុ ថាច់សើង យ៉ៀង ជាអាចារ្យបង្រៀនវត្តស្វាយពក

ទិដ្ឋភាពពេលរាត្រី ក្នុងព្រះវិហារ វត្តស្វាយពក ប្រតិស្ឋានព្រះអាចារ្យ បង្រៀនវត្តស្វាយពក

แสดงความคิดเห็น (0)
ใหม่กว่า เก่ากว่า