វត្តស្វាយពក

ពិធីកិច្ចវត្តព្រះឧបជ្ឈាយ៍ វត្តស្វាយពក

         ថ្ងៃពុធ ៨ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា គ្រិស្តសករាជ ២០២៦ ព្រះសង្ឃជាសិស្សគណ ដែលជាសទ្ធិវិហារិកខ្លះ អន្តេវាសិកខ្លះ ក្នុងចំណុះឧបជ្ឈាយ៍ ព្រះឋានសម្បន្នោ ថាច់ កឿង គង់នៅវត្តមុនីរង្សីសិរីវរារាម (ស្វាយពក) ភូមិស្វាយពក ឃុំកំពង់រាជ ស្រុកថ្កូវ ខេត្តព្រះត្រពាំង (ឈ្មោះចាស់) ខេត្តថ្មីខេត្តលង់ហោរ ។ ព្រះសង្ឃជាសទ្ធិវិហារិកទាំង ៧ វត្ត រួមមាន វត្តស្វាយពក, វត្តស្វាយសៀមចាស់, វត្តជំនីក, វត្តក្រ, វត្តកំពង់ក្តី, វត្តអូរវែងចាស់, វត្តអូរវែងថ្មី។ ព្រះសង្ឃរួមទាំងសាមណេរចំនួន ១៧០ អង្គ។ ប្រពៃណីធ្វើកិច្ចវត្តនេះ ជាប្រពៃណីជាប់ទម្លាប់ពីបុរាណកាលមក ឱ្យតែដល់ថ្ងៃជិតចូលព្រះវស្សា ឬចេញព្រះវស្សា ព្រះសង្ឃ ជាសទ្ធិវិហារិក តែងតែដឹកនាំគ្នា និមន្តមកថ្វាយបង្គំ ធ្វើកិច្ចវត្តព្រះឧបជ្ឈាយ៍ ដើម្បីបានជិតដិត បានសួរសុខទុក្ខទៅវិញទៅមក ក្នុងឱកាសចូលព្រះវស្សា និងចេញព្រះវស្សា ។ ខាងក្រោមជារូបភាព


ព្រះឧបជ្ឈាយ៍ ឋានសម្បន្នោ ថាច់ កឿង ព្រះចៅអធិការ វត្តស្វាយពក

ព្រះសង្ឃទាំងអស់អង្គធ្វើកិច្ចវត្តព្រះឧបជ្ឈាយ៍ ឋានសម្បន្នោ ថាច់ កឿង

ព្រះសង្ឃសទ្ធិវិហារិកត្រៀមធ្វើកិច្ចវត្តព្រះឧបជ្ឈាយ៍

ព្រះសង្ឃសទ្ធិវិហារិកត្រៀមធ្វើកិច្ចវត្តព្រះឧបជ្ឈាយ៍

ព្រះសង្ឃសទ្ធិវិហារិកត្រៀមធ្វើកិច្ចវត្តព្រះឧបជ្ឈាយ៍

แสดงความคิดเห็น (0)
ใหม่กว่า เก่ากว่า