នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ខេមរៈ” ដូចខាងក្រោម៖
ពាក្យ “ខេមរៈ” (ន.) ខ្មែរ ពាក្យនេះមានទំនងជាបាលី ភាសាដែលប្រែថា “មនុស្សមានសេចក្ដីក្សេម ” មកអំពីវិគ្គហៈថា “ខេមំ យស្ស អត្ថីតិ ខេមរា” ឬជាពហុវចនៈថា “ខេមំ យេសមត្ថីតិ ខេមរា”; ប៉ុន្តែនឹងពេលឲ្យប្រាកដថា បានជាហៅ “ខេមរៈៗ” នោះ ពីព្រោះប្រែថាមានសេចក្តីក្សេម ដូច្នេះក៏អាចដឹងប្រាកដពុំបាន ព្រោះក្នុងសិលាចារឹកបុរាណ សរសេរ “ក្មែរ” ក៏មាន។