ក្នុងនាមព្រះសង្ឃវត្តស្វាយពក មានព្រះឧបជ្ឈាយ៍ ជាព្រះចៅអធិការ ជាដើម មានសេចក្តីក្រៀមក្រំក្តុកក្តួលបំផុតចំពោះដំណឹងមរណភាព ឧបាសិកា ថាច់ ធី ស្រង ជាលោកយាយនៅវត្តឧបដ្ឋាកព្រះសង្ឃយូរឆ្នាំមកនេះ ដែលបានទទួលដំណឹងយាយឧបាសិកា ថាច់ ធី ស្រង អនិច្ចកម្មនៅថ្ងៃអាទិត្យ ១៥ រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ មករា គ.ស. ២០២៥ វេលាម៉ោង ១០ៈ០៨ នាទីព្រឹក ក្នុងជន្មាយុ ៨៧ ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋាន។
មរណភាពរបស់ យាយឧបាសិកា ថាច់ ធី ស្រង
ជាគឺការបាត់បង់នូវយាយវត្តម្នាក់ ហើយដែលជាជីដូន របស់ចៅ ជាម្តាយរបស់កូន ៗ
ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹម បីបាច់ថែរក្សា
និងអប់រំទូន្មានកូនចៅប្រកបដោគន្លងធម៌នាពេលកន្លងមក។ រូបកាយឧបាសិកា ថាច់ ធី ស្រង
បាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវសេចក្តីល្អ អំពើជាកុសល ស្នាដៃ កិត្តិយស
និងសេចក្តីថ្លៃថ្លូរ ជារៀងដរាប។
នាឱកាសដ៏សែនក្រៀមក្រំនេះ ព្រះសង្ឃវត្តស្វាយពក
សូមចូលរួមរំលែកនូវមរណទុក្ខ សោកស្តាយ អាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព
និងសូមឧទ្ទិសកុសលជូនបដិសន្ធិញ្ញាណរបស់ ឧបាសិកា ថាច់ ធី ស្រង សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។



