(៥៧៥) អលង្កតា កុណ្ឌលិនោ សុវត្ថា វេឡុរិយមុត្តាថរុខគ្គពន្ធា
រថេសភា តិដ្ឋថ កេ នុ តុម្ហេ កថំ វោ ជានន្តិ មនុស្សលោកេ ។
(៥៧៥) (អនុសិស្សតាបសសួរថា) បពិត្រលោក រថទាំងឡាយប្រសើរ លោកទាំងឡាយ មានខ្លួនប្រដាប់ហើយ មានកណ្ឌល មានសំពត់ស្លៀកល្អ សៀតព្រះខ័នមានដងប្រដាប់ដោយកែវពៃទូរ្យនឹងកែវមុត្តា (ក្នុងបិដក កែវមុក្តា) ឈរនៅ (លើរថតែមួយ) លោកទាំងឡាយ ឈ្មោះអ្វី ពួកជនក្នុងមនុស្សលោក ស្គាល់លោកទាំងឡាយដូចម្តេច ។
(៥៧៦) អហមដ្ឋកោ ភីមរថោ បនាយំ កាលិង្គរាជា បន ឧគ្គតោយំ
សុសញ្ញតានំ ឥសីនំ ទស្សនាយ ឥធាគតោ បុច្ឆិតាយេម្ហ បណ្ហេ ។
(៥៧៦) (ព្រះបាទអដ្ឋកៈ ទ្រង់មានបន្ទូលថា) ខ្ញុំករុណាជាព្រះរាជា ឈ្មោះ អដ្ឋកៈ នេះជាព្រះរាជាព្រះនាម ភីមរថ នេះជាព្រះរាជាព្រះនាមកាលិង្គ ដែលមានតេជានុភាព មានកិត្តិស័ព្ទល្បីល្បាញ យើងទាំងឡាយមកក្នុងទីនេះ ដើម្បីសួរនូវប្រស្នាទាំងឡាយ ។
(៥៧៧) វេហាសយំ តិដ្ឋសិ អន្តលិក្ខេ បថទ្ធុនោ បណ្ណរសេវ ចន្ទោ
បុប្ផាមិ តំ យក្ខ មហានុភាវំ កថន្តំ ជានន្តិ មនុស្សលោកេ ។
(៥៧៧) អនុសិស្សតាបស សួរថា) លោកឋិតនៅឰដ៏អាកាស ជាទីរីករាយនៃសត្វស្លាប ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត ដែលឋិតនៅនាគន្លងផ្លូវឆ្ងាយ (អាកាស) បពិត្រយក្ស អាត្មាសូមសួរលោក ដែលមានអានុភាពធំ ពួកជនក្នុងមនុស្សលោក នឹងស្គាល់លោកដូចម្តេច ។
(៥៧៨) យមាហុ ទេវេសុ សុជម្បតីតិ មឃវាតិ តំ អាហុ មនុស្សលោកេ
ស ទេវរាជា ឥធមជ្ជ បត្តោ សុសញ្ញតានំ ឥសីនំ ទស្សទាយ ។
(៥៧៨) (សក្កទេវរាជ ទ្រង់មានបន្ទូលថា) ទេវតាទាំងឡាយ ក្នុងពួកទេវតា បានហៅខ្ញុំករុណាថា មឃវា ខ្ញុំករុណានោះ ជាទេវរាជមកកាន់ទីនេះ ក្នុងថ្ងៃនេះ ដើម្បីឃើញឥសីទាំងឡាយ អ្នកសង្រួមល្អហើយ ។
(៥៧៩) ទូរេ សុតា នោ ឥសយោ សមាគតា មហិទ្ធិកា ឥទ្ធិគុណូបបន្នា
វន្ទាមិ តេ អយិរេ បសន្នចិត្តោ យេជីវលោកេត្ថ មនុស្សសេដ្ឋា ។
(៥៧៩) ឥសីទាំងឡាយ របស់យើងខ្ញុំ ដែលជួបជុំគ្នា មានឫទ្ធិធំ ប្រកបដោយគុណ គឺឫទ្ធិល្បីទៅក្នុងទីឆ្ងាយ ខ្ញុំករុណាមានចិត្តជ្រះថ្លា សូមថ្វាយបង្គំ លោកម្ចាស់ទាំងឡាយ ដែលប្រសើរក្នុងពួកមនុស្ស ក្នុងជីវលោកនេះ ។
(បិដកលេខ ៦០ ទំព័រ ២៣១ - ២៣២)



