វត្តស្វាយពក

ពិធីឆ្លងស្រះមុចលិន្ទវត្តស្វាយពក

ពុទ្ធាសនៈ ពិធីបុណ្យសម្ពោធឆ្លងស្រះមុចលិន្ទ វត្តស្វាយពក
រូបភាពស្រះមុចលិន្ទ ថតពីខាងមុខទិសខាងលិច
ព្រះឧបជ្ឈាយ៍ វត្តស្វាយពក ប្រទានធម្មវិសេសទេសនា
ព្រះសង្ឃ សំដែងព្រះបរិត្ត និងព្រះឧបជ្ឈាយ៍ ប្រទានធម៌ទេសនា
ពុទ្ធបរិស័ទស្តាប់ធម៌ទេសនា បុណ្យឆ្លងស្រះមុចលិន្ទ វត្តស្វាយពក
ពុទ្ធបរិស័ទស្តាប់ធម៌ទេសនា បុណ្យឆ្លងស្រះមុចលិន្ទ វត្តស្វាយពក
ពុទ្ធបរិស័ទស្តាប់ធម៌ទេសនា បុណ្យឆ្លងស្រះមុចលិន្ទ វត្តស្វាយពក

   ស្រះមុចលិន្ទនេះ ស្ថាបនាក្នុងជំនាន់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ ឋានសម្បន្នោ ថាច់ កឿង កសាងក្នុងគ្រិស្តសករាជ ២០២៤ ។ ជាម្ចាស់សទ្ធាកសាងដោយ លោកតាឧបាសក សឺន រៀម នៅសហរដ្ឋអាមេរិក រួមជាមួយនឹងពុទ្ធបរិស័ទគ្រប់ចតុទ្ទិស។
                                                       មុចលិន្ទសូត្រ
    សម័យមួយ ព្រះមានព្រះភាគ ទើបបានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅទៀបមុចលិន្ទ (រាំងអន្លក់) ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខអស់ ១ សប្តាហ៍ ។ សម័យនោះ បណ្តាលមានភ្លៀងធំ ពុំជួកាលកើតឡើង ។ ភ្លៀងរលឹម ១ សប្តាហ៍ មានមេឃត្រជាក់ទូទឹមស្រអាប់ ។ លំដាប់នោះ មុចលិន្ទនាគរាជ ចេញពីលំនៅរបស់ខ្លួនហើយ ពេនព័ទ្ធព្រះកាយនៃព្រះមានព្រះភាគ ដោយភ្នេន ៧ ជុំ ហើយបើកពពារដ៏ធំ បាំងអំពីខាងលើព្រះសិរ្ស ព្រះមានព្រះភាគ ដោយគិតថា រងាកុំបីប៉ះពាល់ព្រះមានព្រះភាគ កំដៅកុំបីប៉ះពាល់ព្រះមានព្រះភាគ សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀន ព្រះមានព្រះភាគឡើយ ។ លុះកន្លងសប្តាហ៍នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ដឹងថា ភ្លៀងរាំងហើយ មានពពកស្រឡះហើយ ក៏រំសាយភ្នេន ចាកព្រះកាយ នៃព្រះមានព្រះភាគ និម្មិតភេទរបស់ខ្លួន (ជាភេទមាណព) ឈរប្រណម្យអញ្ជលី នមស្ការព្រះមានព្រះភាគ ពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា
        សុខោ វិវវេកោ តុដ្ឋស្ស សុតធម្មស្ស បស្សតោ អព្យាបជ្ឈំ សុខំ លោកេ បាណភូតេសុ សញ្ញមោ សុខា វិរាគតា លោកេ កាមានំ សមតិក្កមោ អស្មិមានស្ស វិនយោ ឯតំ វេ បរមំ សុខំ ។
        វិវេក របស់បុគ្គល អ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌ស្តាប់ហើយ បានឃើញច្បាស់ (ដោយញាណចក្ខុ) នាំមកនូវសុខ ការមិនបៀតបៀនគ្នា និងការសង្រួម ក្នុងសត្វទាំងឡាយ ជាសុខក្នុងលោក ការប្រាសចាកតម្រេក ការប្រព្រឹត្តិកន្លងកាមទាំងឡាយ ជាសុខក្នុងលោក កិរិយាកំចាត់បង់នូវអស្មិមានះ ដំណើរនុ៎ះ ឈ្មោះថាជាសុខ យ៉ាងក្រៃលែង ។ 

ព្រះត្រៃបិដកលេខ ៥២ ទំព័រ ១៣៣

แสดงความคิดเห็น (0)
ใหม่กว่า เก่ากว่า