១. ឥធាវុសោ ឯកច្ចោ បុគ្គលោ អត្តន្តបោ ហោតិ អត្តបរិតាបនានុយោគមនុយុត្តោ ។ ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើខ្លួនឱ្យក្តៅ ប្រកបព្យាយាមដើម្បីធ្វើខ្លួនឱ្យក្តៅ ។
២. ឥធាវុសោ, ឯកច្ចោ បុគ្គលោ បរន្តបោ ហោតិ បរបរិតាបនានុយោគមនុយុត្តោ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើខ្លួនឱ្យក្តៅ ប្រកបដោយព្យាយាម ដើម្បីធ្វើបុគ្គលដទៃឱ្យក្តៅ ។
៣. ឥធាវុសោ ឯកច្ចោ បុគ្គលោ អត្តន្តបោ ច ហោតិ អត្តបរិតាបនានុយោគមនុយុត្តោ បរន្តបោ ច បរបរិតាបនានុយោគមនុយុត្តោ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើខ្លួនឱ្យក្តៅ ប្រកបដោយព្យាយាម ដើម្បីធ្វើខ្លួនឱ្យក្តៅផង អ្នកដទៃឱ្យក្តៅផង ប្រកបដោយព្យាយាម ដើម្បីធ្វើបុគ្គលដទៃឱ្យក្តៅផង ។
៤. ឥធ បនាវុសោ ឯកច្ចោ បុគ្គលោ នេវ អត្តន្តបោ ហោតិ ន អត្តបរិតាបនានុយោគមនុយុត្តោ ន បរន្តបោ ន បរបរិតាបនានុយោគមនុយុត្តោ. សោ អនត្តន្តបោ អបរន្តបោ ទិដ្ឋេវ ធម្មេ និច្ឆាតោ និព្ពុតោ សីតីភូតោ សុខបដិសំវេទី ព្រហ្មភូតេន អត្តនា វិហរតិ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនធ្វើខ្លួនឱ្យក្តៅ មិនប្រកបព្យាយាម ដើម្បីធ្វើខ្លួនឱ្យក្តៅ មិនធ្វើបុគ្គលដទៃឱ្យក្តៅ មិនប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឱ្យក្តៅ បុគ្គលនោះឈ្មោះថាមិនធ្វើខ្លួនឱ្យក្តៅ មិនធ្វើបុគ្គលដទៃឱ្យក្តៅ ជាអ្នកលែងមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានសេចក្តីត្រជាក់កើតហើយ ទទួលនូវសេចក្តីសុខ មានខ្លួនដូចជាព្រហ្មនៅក្នុងបច្ចុប្បន្ននេះ ។
បិដកលេខ ១៩ ទំព័រ ១៧១ - ១៧២
ព្រះសម្មាសម្ពុទ្ធពិចារណាបុគ្គល ៤ ពួក ប្រៀបដូចជលជាតិ
ម្នាលភិក្ខុទាំងឡាយ គ្រានោះ តថាគតដឹងច្បាស់នូវការអារាធនារបស់សហម្បតិព្រហ្មផង អាស្រ័យសេចក្តីករុណាចំពោះពួកសត្វផងទើបប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគតកំពុងប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ ក៏បានឃើញពួកសត្វដែលមានធូលីតិចក្នុងភ្នែក (ខ្លះ) មានធូលីច្រើនក្នុងភ្នែក (ខ្លះ) ពួកសត្វដែលមានឥន្រ្ទិយក្លៀវក្លា (ខ្លះ) មានឥន្រ្ទិយទន់ (ខ្លះ) ពួកសត្វដែលមានអាការល្អ (ខ្លះ) មានអាការអាក្រក់ (ខ្លះ) ពួកជាសត្វដែលតថាគតគួរឲ្យត្រាស់ដឹងបានដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹងបានដោយកម្រ (ខ្លះ) ពួកសត្វជាអ្នកឃើញនូវទោសនិងភ័យក្នុងលោកខាងមុខ (ខ្លះ) មិនឃើញនូវទោសនិងភ័យក្នុងលោកខាងមុខ (ខ្លះ) មិនឃើញនូវទោសនិងភ័យក្នុងលោកខាងមុខ (ខ្លះ)។ ដូចជាផ្កាជលជាតិពួកខ្លះគឺ ឧប្បលានិ វា ផ្កាព្រលិតក្តី បទុមានិ វា ផ្កាឈូកក្រហមក្តី បុណ្ឌរីកានិ វា ផ្កាឈូកសក្តី ក្នុងគុម្ពព្រលិតក្ដី ក្នុងគុម្ពឈូកក្រហមក្តី ក្នុងគុម្ពឈូកសក្តី ដុះក្នុងទឹក ចម្រើនឡើងក្នុងទឹក លូតឡើងតាមទឹក លិចនៅក្នុងទឹក ដែលទឹកកំពុងចិញ្ចឹមនៅឡើយ មានផ្កាជលជាតិពួកខ្លះគឺ ផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ដុះក្នុងទឹក ចម្រើនឡើងក្នុងទឹក លូតឡើងតាមទឹក ឋិតនៅត្រឹមស្មើនឹងទឹក ។
មានផ្កាជលជាតិពួកខ្លះ គឺ ផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ដុះក្នុងទឹក ចម្រើនឡើងក្នុងទឹក ដុះខ្ពស់ឡើងជាងទឹក មិនជាប់ដោយទឹក មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលតថាគតប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ ក៏បានឃើញពួកសត្វដែលមានធូលីតិចក្នុងភ្នែក (ខ្វះ) មានធូលីច្រើនក្នុងភ្នែក (ខ្លះ) ពួកសត្វដែលមានឥន្រ្ទិយក្លៀវក្លា (ខ្លះ) មានឥន្រ្ទិទន់ (ខ្លះ) ពួកសត្វដែលមានអាការល្អ (ខ្លះ) មានអាការអាក្រក់ (ខ្លះ) ពួកសត្វដែលតថាគតគួរឲ្យត្រាស់ដឹងបានដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹងបានដោយកម្រ (ខ្លះ) ពួកសត្វជាអ្នកឃើញនូវទោសនិងភ័យក្នុងលោកខាងមុខ (ខ្លះ) មិនឃើញនូវទោសនិងភ័យក្នុងលោកខាងមុខ (ខ្លះ) មានឧបមេយ្យដូច្នោះឯង ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះតថាគតបានពោលតបនឹងសហម្បតិព្រហ្មដោយគាថាថា
ទ្វារនៃព្រះនិព្វានទាំងនោះ តថាគតបានបើកហើយ ពួកសត្វណា មានសោតប្រសាទ ពួកសត្វទាំងនោះចូរបញ្ចេញសទ្ធាចុះ ម្នាលព្រហ្មតថាគតមានសេចក្តីសំគាល់ក្នុងការនាំឲ្យលំបាកកាយនិងវាចា បានជាមិនសម្តែងធម៌ ដ៏ឧត្តមដែលតថាគតស្ទាត់ហើយ ក្នុងពួកមនុស្សទាំងឡាយ ។
ម្នាលភិក្ខុទាំងឡាយ គ្រានោះ សហម្បតិព្រហ្មគិតថាខ្លួនអញជាបុគ្គលដែលព្រះមានព្រះភាគ ទ្រង់ទទួលព្រមនឹងសម្តែងធម៌ហើយ (លុះគិតដូច្នេះហើយ) ក៏ថ្វាយបង្គំលាតថាគត ធ្វើប្រទក្សិណបាត់អំពីទីនោះទៅ ។
បិដកលេខ ២១ ទំព័រ ១៤៩ - ១៥១



